នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។
លូកា 9:18 - ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវកំពុងអធិស្ឋានតែព្រះអង្គឯង ពួកសិស្សរបស់ព្រះអង្គក៏នៅជាមួយព្រះអង្គ ហើយព្រះអង្គមានបន្ទូលសួរពួកគេថា៖“តើហ្វូងមនុស្សនិយាយថាខ្ញុំជានរណា?”។ Khmer Christian Bible នៅពេលមួយ កាលព្រះអង្គកំពុងអធិស្ឋាននៅដាច់ដោយឡែក ហើយពួកសិស្សរបស់ព្រះអង្គបាននៅជាមួយព្រះអង្គ ព្រះអង្គបានមានបន្ទូលសួរពួកគេថា៖ «តើបណ្ដាជននិយាយថាខ្ញុំជាអ្នកណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃមួយ ពេលព្រះអង្គកំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ ព្រះអង្គសួរគេថា៖ «តើមហាជនថាខ្ញុំជាអ្នកណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន*ដាច់ឡែកពីបណ្ដាជន ពួកសិស្ស*ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាមួយ កាលទ្រង់កំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ នោះទ្រង់មានបន្ទូលសួរថា តើហ្វូងមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា អាល់គីតាប ថ្ងៃមួយ ពេលអ៊ីសានៅទូរអដាច់ឡែកពីបណ្ដាជន ពួកសិស្សក៏នៅជាមួយអ៊ីសាដែរ។ អ៊ីសាសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។ |
នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។
បន្ទាប់មក ព្រះយេស៊ូវយាងមកដល់កន្លែងមួយឈ្មោះគែតសេម៉ានី ជាមួយពួកសិស្ស។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអង្គុយនៅទីនេះ ខណៈពេលដែលខ្ញុំទៅអធិស្ឋាននៅទីនោះ”។
កាលមួយមានកើតឡើងដូច្នេះ: ព្រះយេស៊ូវកំពុងអធិស្ឋាននៅកន្លែងមួយ លុះចប់ហើយ មានម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋានផង ដូចដែលយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ”។
កាលមួយមានកើតឡើងដូច្នេះ: នៅពេលប្រជាជនទាំងអស់បានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូវក៏បានទទួលពិធីជ្រមុជទឹកដែរ។ ពេលព្រះអង្គកំពុងអធិស្ឋាន ផ្ទៃមេឃត្រូវបានបើកចំហ
នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។
ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។
ប្រមាណជាប្រាំបីថ្ងៃក្រោយពីថ្លែងព្រះបន្ទូលទាំងនេះ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ូហាន និងយ៉ាកុបទៅជាមួយ ហើយយាងឡើងទៅលើភ្នំមួយ ដើម្បីអធិស្ឋាន។
ខណៈដែលព្រះអង្គកំពុងអធិស្ឋាន សណ្ឋានព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏បញ្ចេញពន្លឺស។