ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
លូកា 4:42 - ព្រះគម្ពីរខ្មែរសាកល ព្រលឹមឡើង ព្រះយេស៊ូវយាងចេញទៅកន្លែងស្ងាត់ដាច់ពីគេ។ ហ្វូងមនុស្សក៏ខំរកព្រះអង្គ លុះមកដល់កន្លែងដែលព្រះអង្គគង់នៅ ពួកគេក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេឡើយ។ Khmer Christian Bible លុះព្រឹកឡើង ព្រះអង្គក៏ចេញទៅកន្លែងស្ងាត់មួយ ហើយបណ្ដាជនបានតាមរកព្រះអង្គ កាលពួកគេបានមកជួបព្រះអង្គហើយ ក៏ឃាត់ព្រះអង្គមិនឲ្យចាកចេញពីពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រឹកឡើង ព្រះអង្គយាងចេញទៅកន្លែងស្ងាត់។ មហាជននាំគ្នាតាមរកព្រះអង្គ ហើយពេលគេបានជួបព្រះអង្គ គេឃាត់មិនឲ្យព្រះអង្គយាងចេញពីពួកគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ឲ្យយាងចាកចោលគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះព្រឹកឡើង ទ្រង់យាងចេញទៅឯកន្លែងស្ងាត់ ឯបណ្តាមនុស្សគេតាមរកទ្រង់ ក៏មកដល់ ហើយឃាត់ទ្រង់ ដើម្បីមិនឲ្យទ្រង់យាងចេញពីគេឡើយ អាល់គីតាប លុះព្រលឹមឡើង អ៊ីសាចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកគាត់។ លុះជួបហើយ គេឃាត់អ៊ីសាឲ្យនៅជាមួយ មិនចង់ឲ្យចាកចោលគេឡើយ។ |
ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
ពួកគេក៏ទទូចដល់ព្រះអង្គថា៖ “សូមស្នាក់នៅជាមួយពួកយើងសិនទៅ ពីព្រោះជិតល្ងាច ណាមួយថ្ងៃក៏លិចហើយដែរ!” ដូច្នេះ ព្រះយេស៊ូវក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។
នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។
ដូច្នេះ នៅពេលពួកជនជាតិសាម៉ារីមករកព្រះអង្គ ពួកគេក៏សុំព្រះអង្គឲ្យស្នាក់នៅជាមួយពួកគេ នោះព្រះអង្គក៏ស្នាក់នៅទីនោះពីរថ្ងៃ។
ដូច្នេះ នៅពេលហ្វូងមនុស្សឃើញថា ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គមិននៅទីនោះ ពួកគេក៏ជិះទូកតូចទាំងនោះទៅកាពើណិមតាមរកព្រះយេស៊ូវ។