ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 24:9 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់ពី​ត្រឡប់មក​ពី​រូងផ្នូរ​វិញ ពួកនាង​ក៏​ប្រាប់​ហេតុការណ៍​ទាំងអស់​នេះ​ដល់​សាវ័ក​ទាំង​ដប់មួយ​នាក់ និង​អ្នក​ឯទៀត​ៗ​ទាំងអស់​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ពេល​ត្រលប់​ពី​ផ្នូរ​មក​វិញ​ ពួកគេ​បាន​ប្រាប់​ហេតុការណ៍​ទាំង​អស់​នេះ​ដល់​សាវក​ទាំង​ដប់​មួយ​ ព្រមទាំង​អ្នក​ផ្សេងៗ​ទៀត។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​វិល​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​អ្នក​ទាំង​ដប់​មួយ និង​អ្នក​ផ្សេង​ៗ​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​វិល​មក​ពី​ផ្នូរ​វិញ នោះ​ក៏​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​១១​នាក់ នឹង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែរ

សូមមើលជំពូក

អាល់គីតាប

ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀត​ៗ​ដែរ។

សូមមើលជំពូក



លូកា 24:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក៏​ទៅ​ប្រាប់​ពួក​អ្នក​ដែល​ធ្លាប់នៅ​ជាមួយ​ព្រះអង្គ ក្នុងពេលដែល​ពួកគេ​កំពុង​កាន់ទុក្ខ និង​យំសោក​។


ស្ត្រីៗ​ដែល​ប្រាប់​ហេតុការណ៍ទាំងនេះ​ដល់​ពួក​សាវ័ក គឺ​ម៉ារា​អ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​ស្ត្រី​ឯទៀត​ៗ​ដែលនៅ​ជាមួយ​ពួកនាង​ដែរ​។


ពេលនោះ ពួកនាង​ក៏​នឹកឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​។