ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។
លូកា 22:60 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនដឹងអ្វីដែលលោកនិយាយទេ”។ ខណៈដែលគាត់កំពុងនិយាយនៅឡើយ ភ្លាមនោះ មាន់ក៏រងាវឡើង។ Khmer Christian Bible ប៉ុន្ដែលោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសប្រកែកថា៖ «អ្នកអើយ ខ្ញុំមិនដឹងថាអ្នកនិយាយពីអ្វីទេ» កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងថាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសប្រកែកថា អ្នកអើយ ខ្ញុំមិនដឹងជាអ្នកថាដូចម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង អាល់គីតាប ពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ |
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង”។
ព្រះយេស៊ូវមានបន្ទូលថា៖“ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមាន់នឹងមិនរងាវឡើយ រហូតទាល់តែអ្នកបដិសេធបីដងថាមិនស្គាល់ខ្ញុំ”។
ប្រមាណជាមួយម៉ោងក្រោយមក មានម្នាក់ផ្សេងទៀតអះអាងថា៖ “អ្នកនេះពិតជានៅជាមួយអ្នកនោះមែន ពីព្រោះគាត់ជាអ្នកកាលីឡេដែរ”។
ព្រះអម្ចាស់ក៏ងាកមកសម្លឹងមើលពេត្រុស នោះពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលនឹងគាត់ថា:“មុនមាន់រងាវថ្ងៃនេះ អ្នកនឹងបដិសេធខ្ញុំបីដង”។