ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 21:11 - ព្រះគម្ពីរខ្មែរសាកល

ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទាំង​រញ្ជួយផែនដី​យ៉ាងខ្លាំង ទុរ្ភិក្ស និង​ជំងឺរាតត្បាត ព្រមទាំង​នឹង​មាន​ហេតុការណ៍ដ៏រន្ធត់ និង​ទីសម្គាល់​ដ៏ធំ​ពី​លើមេឃ​ផង​។

សូមមើលជំពូក

Khmer Christian Bible

ព្រមទាំង​មាន​ការ​រញ្ជួយដី​ធំៗ​ គ្រោះ​អត់ឃ្លាន​ និង​ជំងឺ​រាតត្បាត​នៅ​តាម​កន្លែង​ផ្សេងៗ​ ព្រមទាំង​មាន​ហេតុការណ៍​តក់ស្លុត​ និង​ទីសំគាល់​ធំៗ​ពី​លើ​មេឃ​ផង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សម្គាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង នឹង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ នឹង​ទី​សំគាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង

សូមមើលជំពូក

អាល់គីតាប

នឹង​មាន​រញ្ជួយ​ផែន‌ដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេង​ៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេង​ៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សំគាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។

សូមមើលជំពូក



លូកា 21:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នឹង​ត្រូវ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដាក់ទោស ដោយ​ផ្គរលាន់ រញ្ជួយផែនដី សំឡេង​យ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ​។


ពេលនោះ ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទុរ្ភិក្ស​និង​រញ្ជួយផែនដី​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត


ប៉ុន្តែ​មុន​ការ​ទាំងអស់​នេះ គេ​នឹង​លូក​ដៃ​ចាប់​អ្នករាល់គ្នា បៀតបៀន​អ្នករាល់គ្នា ហើយ​ប្រគល់​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ និង​គុក​។ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅមុខ​ស្ដេច និង​អភិបាល​ដោយសារតែ​នាម​របស់ខ្ញុំ​។