ដូច្នេះ ព្រះមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់។ ដ្បិតនៅចំពោះព្រះ មនុស្សទាំងអស់នៅរស់”។
លូកា 20:39 - ព្រះគម្ពីរខ្មែរសាកល ពួកគ្រូវិន័យខ្លះនិយាយថា៖ “លោកគ្រូ លោកនិយាយត្រូវហើយ”។ Khmer Christian Bible ពួកគ្រូវិន័យខ្លះបានឆ្លើយថា៖ «លោកគ្រូ លោកនិយាយបានល្អណាស់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពួកអាចារ្យខ្លះឆ្លើយឡើងថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអាចារ្យ*ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានពួកអាចារ្យខ្លះឆ្លើយឡើងថា លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ អាល់គីតាប ពួកតួនខ្លះជម្រាបអ៊ីសាថា៖ «តួនមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ |
ដូច្នេះ ព្រះមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់។ ដ្បិតនៅចំពោះព្រះ មនុស្សទាំងអស់នៅរស់”។
ដូច្នេះ ពួកគេស្រែកឡើងយ៉ាងខ្លាំង។ មានគ្រូវិន័យខាងគណៈផារិស៊ីខ្លះក្រោកឡើង ប្រកែកយ៉ាងខ្លាំងថា៖ “យើងឃើញថា គ្មានកំហុសអ្វីក្នុងបុរសនេះឡើយ។ ប្រហែលមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ទេដឹង?”។