ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់គេឲ្យនាំគាត់មកឯព្រះអង្គ។ នៅពេលបុរសខ្វាក់ភ្នែកនោះបានមកជិត ព្រះអង្គទ្រង់សួរគាត់ថា៖
លូកា 18:41 - ព្រះគម្ពីរខ្មែរសាកល “តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ គាត់ទូលថា៖ “ព្រះអម្ចាស់អើយ សូមឲ្យទូលបង្គំមើលឃើញវិញផង!”។ Khmer Christian Bible «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង អាល់គីតាប «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់សុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមលោកម្ចាស់ប្រោសឲ្យភ្នែកខ្ញុំ បានភ្លឺឡើងវិញផង»។ |
ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់គេឲ្យនាំគាត់មកឯព្រះអង្គ។ នៅពេលបុរសខ្វាក់ភ្នែកនោះបានមកជិត ព្រះអង្គទ្រង់សួរគាត់ថា៖
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរឲ្យមើលឃើញវិញចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។
ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។