ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ មកតាមលោកហើយ! តើនឹងទៅជាយ៉ាងណាសម្រាប់យើងខ្ញុំ?”។
លូកា 18:28 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗរបស់ខ្លួន មកតាមលោកហើយ!”។ Khmer Christian Bible លោកពេត្រុសបានទូលថា៖ «មើល៍ យើងបានលះបង់ទ្រព្យសម្បត្ដិរបស់យើង ហើយដើរតាមលោក» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពេត្រុសទូលថា៖ «មើល៍! យើងខ្ញុំបានលះចោលទាំងអស់ មកតាមព្រះអង្គហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពេត្រុសទូលថា មើល យើងខ្ញុំបានលះចោលទាំងអស់ មកតាមទ្រង់ហើយ អាល់គីតាប ពេត្រុសជម្រាបអ៊ីសាថា៖ «តួនឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមតួន»។ |
ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ មកតាមលោកហើយ! តើនឹងទៅជាយ៉ាងណាសម្រាប់យើងខ្ញុំ?”។
នៅពេលកំពុងយាងចេញពីទីនោះ ព្រះយេស៊ូវទតឃើញបុរសម្នាក់ដែលគេហៅថាម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!” គាត់ក៏ក្រោកឡើងទៅតាមព្រះអង្គ។
ពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ មកតាមលោកហើយ!”។
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងសិស្សនោះថា៖“មើល៍! ម្ដាយរបស់អ្នក”។ តាំងពីពេលនោះមក សិស្សនោះក៏ទទួលម្ដាយរបស់ព្រះអង្គទៅក្នុងផ្ទះរបស់ខ្លួន។
យ៉ាងណាមិញ អ្វីៗដែលពីមុនជាចំណេញដល់ខ្ញុំនោះ ឥឡូវនេះខ្ញុំបានចាត់ទុកថាជាការខាតបង់វិញ ដោយសារតែព្រះគ្រីស្ទ។