ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 18:21 - ព្រះគម្ពីរខ្មែរសាកល

បុរសនោះ​ទូលថា​៖ “ខ្ញុំ​បាន​កាន់តាម​សេចក្ដី​ទាំងអស់​នេះ​តាំងពី​ក្មេង​មកម្ល៉េះ”។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​ម៉្លេះ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ទូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​នោះ​ទូល​ព្រះ‌យេស៊ូ​ថា “ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ

សូមមើលជំពូក

អាល់គីតាប

បុរស​នោះ​ជម្រាប​អ៊ីសា​ថា “ខ្ញុំ​បាន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។

សូមមើលជំពូក



លូកា 18:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​គាត់​តប​នឹង​ឪពុក​ថា​: ‘មើល៍! ខ្ញុំ​បាន​បម្រើ​លោកឪពុក​ច្រើន​ឆ្នាំ​យ៉ាងនេះហើយ មិនដែល​រំលង​ពាក្យបង្គាប់​របស់លោកឪពុក​ឡើយ ប៉ុន្តែ​លោកឪពុក​មិនដែល​ឲ្យ​កូនពពែ​មួយ​ដល់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អបអរ​ជាមួយ​ពួក​មិត្តភក្ដិ​របស់ខ្ញុំ​សោះ​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ស្ថានសួគ៌​នឹង​មាន​អំណរ​យ៉ាងនោះដែរ ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំបួន​នាក់​ដែល​មិន​ចាំបាច់​កែប្រែចិត្ត​។


អ្នក​ស្គាល់​បទបញ្ជា​ស្រាប់ហើយ​ថា​: ‘កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក’ ”។


ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូល​នឹង​គាត់​ថា៖“អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​លក់​អ្វីៗ​ទាំងអស់​ដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ”។


ខាងឯ​ចិត្តឆេះឆួល ខ្ញុំជា​អ្នក​ដែល​បាន​បៀតបៀន​ក្រុមជំនុំ​; ខាងឯ​សេចក្ដីសុចរិត​តាម​ក្រឹត្យវិន័យ ខ្ញុំ​គ្មានកន្លែងបន្ទោស​សោះ​។