“ម្នាក់ទៀតនិយាយថា: ‘ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅសាកពួកវាមើល៍ សូមលោកព្រមឲ្យខ្ញុំដកខ្លួនផង’។
លូកា 14:20 - ព្រះគម្ពីរខ្មែរសាកល “ម្នាក់ផ្សេងទៀតនិយាយថា: ‘ខ្ញុំទើបតែរៀបការប្រពន្ធ ដូច្នេះខ្ញុំមិនអាចទៅបានទេ’។ Khmer Christian Bible ម្នាក់ផ្សេងទៀតបានប្រាប់ថា ខ្ញុំទើបតែរៀបការប្រពន្ធហើយ ដូច្នេះខ្ញុំមិនអាចទៅបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់ទៀតថា "ខ្ញុំទើបនឹងរៀបការប្រពន្ធ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាក់ទៀតក៏ថា ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន អាល់គីតាប ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ”។ |
“ម្នាក់ទៀតនិយាយថា: ‘ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅសាកពួកវាមើល៍ សូមលោកព្រមឲ្យខ្ញុំដកខ្លួនផង’។
“នៅពេលត្រឡប់មកវិញ បាវបម្រើនោះក៏ជម្រាបចៅហ្វាយរបស់ខ្លួនអំពីការទាំងនេះ។ ពេលនោះម្ចាស់ផ្ទះក៏ខឹង ហើយនិយាយនឹងបាវបម្រើនោះថា: ‘ចូរប្រញាប់ចេញទៅតាមផ្លូវ និងច្រកល្ហកក្នុងទីក្រុង ហើយនាំមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិនមកទីនេះចុះ’។
រីឯអ្នកដែលរៀបការវិញ ខ្វល់ខ្វាយនឹងកិច្ចការខាងលោកីយ៍ ថាធ្វើយ៉ាងណាបានគាប់ចិត្តប្រពន្ធ