លូកា 12:54 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សទៀតថា៖“កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច អ្នករាល់គ្នានិយាយភ្លាមថា: ‘រកភ្លៀងហើយ’ ហើយក៏កើតឡើងដូច្នោះមែន។ Khmer Christian Bible រួចព្រះអង្គក៏បានមានបន្ទូលទៅបណ្ដាជនដែរថា៖ «ពេលណាអ្នករាល់គ្នាឃើញពពកពូនឡើងនៅទិសខាងលិច អ្នករាល់គ្នាក៏និយាយភ្លាមថា ជិតភ្លៀងហើយ នោះក៏កើតឡើងដូច្នោះមែន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់មហាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា "មេឃចង់ភ្លៀងហើយ" ហើយក៏មានភ្លៀងមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថាជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៅបណ្តាមនុស្សដែរថា កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ |