ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 11:47 - ព្រះគម្ពីរខ្មែរសាកល

“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ដ្បិត​អ្នករាល់គ្នា​សាងសង់​ផ្នូរ​របស់​ព្យាការី ប៉ុន្តែ​ដូនតា​របស់អ្នករាល់គ្នា​បាន​សម្លាប់​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ដ្បិត​អ្នក​រាល់គ្នា​សង់​ស្ដូប​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​សម្លាប់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ពួក​ហោរា ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​សម្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ព្យាការី* ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​សំឡាប់​បង់

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ណាព ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។

សូមមើលជំពូក



លូកា 11:47
5 ការដាក់ឲ្យឆ្លើយតបគ្នា  

“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ដូចជា​ផ្នូរ​លាបកំបោរស​ដែល​ឃើញ​ស្អាត​ពី​ខាងក្រៅ​មែន ប៉ុន្តែ​ខាងក្នុង​វិញ ពោរពេញ​ទៅដោយ​ឆ្អឹង​មនុស្សស្លាប់ និង​ភាពស្មោកគ្រោក​គ្រប់យ៉ាង​។


ដូច្នេះ អ្នករាល់គ្នា​ធ្វើជា​សាក្សី ហើយ​យល់ស្រប​នឹង​អំពើ​របស់​ដូនតា​អ្នករាល់គ្នា​ដែរ ពីព្រោះ​ពួកគាត់​បាន​សម្លាប់​ព្យាការី ហើយ​អ្នករាល់គ្នា​បែរជា​សាងសង់​ផ្នូរ​ឲ្យ​ព្យាការី​ទៅវិញ​។


“មនុស្ស​ចចេសរឹងរូស ហើយ​គ្មានការកាត់ស្បែក​នៃ​ចិត្ត និង​ត្រចៀក​អើយ​! អ្នករាល់គ្នា​តែងតែ​ប្រឆាំង​នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជានិច្ច​! ដូចដែល​ដូនតា​របស់អ្នករាល់គ្នា​ជា​យ៉ាងណា អ្នករាល់គ្នា​ក៏​ជា​យ៉ាងនោះដែរ​។


ពួកជនជាតិយូដា​បាន​សម្លាប់​ទាំង​ព្រះអម្ចាស់​យេស៊ូវ និង​បណ្ដា​ព្យាការី ហើយ​បាន​បៀតបៀន​យើង​ដែរ ព្រមទាំង​ធ្វើឲ្យ​ព្រះ​មិនសព្វព្រះហឫទ័យ ហើយក៏​ប្រឆាំងនឹង​មនុស្ស​ទាំងអស់