នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។
លូកា 11:38 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកផារិស៊ីនោះបានឃើញ ក៏នឹកឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសម្អាតជាមុន មុននឹងសោយ។ Khmer Christian Bible ពេលអ្នកខាងគណៈផារិស៊ីនោះឃើញដូច្នេះ គាត់ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសំអាតនៅមុនពេលបរិភោគអាហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកផារិស៊ីនោះបានឃើញ ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានលាងព្រះហស្ត មុននឹងសោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ្នកផារិស៊ីនោះបានឃើញ ក៏នឹកប្លែកណាស់ ដែលទ្រង់មិនបានលាងព្រះហស្តមុននឹងសោយ អាល់គីតាប អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញអ៊ីសាមិនលាងដៃមុនពេលពិសា។ |
នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។
ខណៈដែលព្រះយេស៊ូវមានបន្ទូល មានពួកផារិស៊ីម្នាក់អញ្ជើញព្រះអង្គទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅ ហើយគង់ចុះនៅតុអាហារ។
បន្ទាប់មក មានការដេញដោលគ្នារវាងពួកសិស្សរបស់យ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះ។