Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​ព្រះ‌យេស៊ូ​មិន​លាង​ព្រះ‌ហស្ដ​មុន​ពេល​សោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 នៅពេល​ពួកផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹកឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើពិធីលាងសម្អាត​ជាមុន មុន​នឹង​សោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ពេល​អ្នក​ខាង​គណៈ​ផារិស៊ី​នោះ​ឃើញ​ដូច្នេះ​ គាត់​ក៏​ងឿង​ឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើ​ពិធី​លាង​សំអាត​នៅ​មុន​ពេល​បរិភោគ​អាហារ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​ងឿង​ឆ្ងល់​ដែល​ព្រះ‌អង្គ​មិន​បាន​លាង​ព្រះ‌ហស្ត មុន​នឹង​សោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 កាល​អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹក​ប្លែក​ណាស់ ដែល​ទ្រង់​មិន​បាន​លាង​ព្រះ‌ហស្ត​មុន​នឹង​សោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​អ៊ីសា​មិន​លាង​ដៃ​មុន​ពេល​ពិសា។

សូមមើលជំពូក ចម្លង




លូកា 11:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះអង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។


កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។


ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន‌ជាតិ​យូដា​ម្នាក់ ជជែក​គ្នា​អំពី​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម