នៅពេលលោកចេញមក លោកមិនអាចនិយាយនឹងពួកគេបានទ្បើយ ដូច្នេះពួកគេយល់ឃើញថា លោកបានឃើញនិមិត្តនៅក្នុងទីវិសុទ្ធ។ សាការីចេះតែធ្វើសញ្ញាទៅពួកគេ ហើយលោកនៅតែគ។
លូកា 1:23 - ព្រះគម្ពីរខ្មែរសាកល លុះថ្ងៃនៃការបម្រើរបស់លោកបានគ្រប់ហើយ លោកក៏ទៅផ្ទះរបស់លោកវិញ។ Khmer Christian Bible លុះក្រោយពេលបានបំពេញកិច្ចការទាំងប៉ុន្មានថ្ងៃរបស់គាត់ចប់សព្វគ្រប់ហើយ គាត់ក៏ត្រលប់ទៅផ្ទះវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ អាល់គីតាប លុះសាការីយ៉ាបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ ក៏វិលត្រឡប់ទៅផ្ទះវិញ។ |
នៅពេលលោកចេញមក លោកមិនអាចនិយាយនឹងពួកគេបានទ្បើយ ដូច្នេះពួកគេយល់ឃើញថា លោកបានឃើញនិមិត្តនៅក្នុងទីវិសុទ្ធ។ សាការីចេះតែធ្វើសញ្ញាទៅពួកគេ ហើយលោកនៅតែគ។
បន្ទាប់ពីថ្ងៃទាំងនោះ អេលីសាបិតជាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ ហើយគាត់លាក់ខ្លួនប្រាំខែ ដោយពោលថា៖