ដូច្នេះ ចំពោះខ្ញុំ ខ្ញុំក៏ឆេះឆួលចង់ផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដែលនៅរ៉ូមដែរ។
រ៉ូម 15:20 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ខ្ញុំកំណត់មហិច្ឆតារបស់ខ្ញុំគឺផ្សាយដំណឹងល្អនៅកន្លែងដែលគេមិនទាន់ឮព្រះនាមព្រះគ្រីស្ទ ដើម្បីកុំឲ្យខ្ញុំសាងសង់លើគ្រឹះរបស់អ្នកដទៃឡើយ Khmer Christian Bible ខ្ញុំមានបំណងប្រកាសដំណឹងល្អនៅកន្លែងដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាខ្ញុំខំសង្វាតនឹងប្រកាសដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់ពីលើគ្រឹះរបស់អ្នកឯទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្តនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ អាល់គីតាប ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្ដប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮនាមអាល់ម៉ាហ្សៀសនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ |
ដូច្នេះ ចំពោះខ្ញុំ ខ្ញុំក៏ឆេះឆួលចង់ផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដែលនៅរ៉ូមដែរ។
តើគេអាចចេញទៅប្រកាសយ៉ាងដូចម្ដេច លើកលែងតែគេត្រូវបានចាត់ឲ្យទៅ? ដូចដែលមានសរសេរទុកមកថា:“ជើងរបស់អ្នកដែលប្រកាសដំណឹងល្អដ៏ប្រសើរ ស្រស់ស្អាតណាស់ហ្ន៎!”។
ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។