ការគាប់ព្រះទ័យរបស់ស្ដេច មានដល់បាវបម្រើដែលមានប្រាជ្ញា ប៉ុន្តែសេចក្ដីក្រេវក្រោធរបស់ទ្រង់ មានដល់អ្នកដែលនាំមកនូវសេចក្ដីអាម៉ាស់៕
រ៉ូម 13:3 - ព្រះគម្ពីរខ្មែរសាកល ជាការពិត មេគ្រប់គ្រងមិនមែនជាសេចក្ដីគួរខ្លាចដល់អំពើល្អទេ គឺជាសេចក្ដីគួរខ្លាចដល់អំពើអាក្រក់វិញ។ តើអ្នកមិនចង់ខ្លាចរដ្ឋអំណាចឬ? ចូរធ្វើល្អចុះ នោះអ្នកនឹងទទួលការសរសើរពីរដ្ឋអំណាច Khmer Christian Bible ដ្បិតអ្នកធ្វើល្អមិនខ្លាចអ្នកគ្រប់គ្រងឡើយ ផ្ទុយទៅវិញ មានតែអ្នកធ្វើអាក្រក់ប៉ុណ្ណោះ ដូច្នេះ បើអ្នកមិនចង់ខ្លាចរដ្ឋអំណាចទេ ចូរធ្វើល្អចុះ នោះអ្នកគ្រប់គ្រងនឹងសរសើរអ្នកមិនខាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកនាម៉ឺនមិនមែនជាសេចក្ដីស្ញែងខ្លាចដល់ការល្អទេ គឺដល់ការអាក្រក់វិញ តើអ្នកចង់រួចពីសេចក្ដីស្ញែងខ្លាចចំពោះអំណាចនោះឬទេ បើដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងពោលសរសើរដល់អ្នកហើយ អាល់គីតាប អ្នកប្រព្រឹត្ដអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្ដអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្ដអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន |
ការគាប់ព្រះទ័យរបស់ស្ដេច មានដល់បាវបម្រើដែលមានប្រាជ្ញា ប៉ុន្តែសេចក្ដីក្រេវក្រោធរបស់ទ្រង់ មានដល់អ្នកដែលនាំមកនូវសេចក្ដីអាម៉ាស់៕
សេចក្ដីគំរាមកំហែងរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ អ្នកដែលធ្វើឲ្យទ្រង់ខ្ញាល់ គឺប្រព្រឹត្តបាបទាស់នឹងព្រលឹងរបស់ខ្លួន។
ដូច្នេះ អ្នកដែលប្រឆាំងនឹងរដ្ឋអំណាច គឺតតាំងនឹងអ្វីដែលព្រះបានតាំងឡើង ហើយអ្នកដែលតតាំង អ្នកនោះនាំទោសដាក់ខ្លួន។
ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រព្រឹត្តការអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកកាន់ដាវមិនមែនឥតប្រយោជន៍ឡើយ។ លោកជាអ្នកបម្រើរបស់ព្រះ ជាអ្នកសងសឹក ដើម្បីនាំព្រះពិរោធមកលើអ្នកដែលប្រព្រឹត្តការអាក្រក់។