រីឯមែកឈើទាំងនោះដែលត្រូវបានកាត់ចេញក៏ដូច្នោះដែរ ប្រសិនបើពួកគេលែងបន្តនៅក្នុងភាពឥតជំនឿរបស់ពួកគេទៀត នោះពួកគេនឹងត្រូវបានបំបៅវិញ ដ្បិតព្រះអាចបំបៅពួកគេសាជាថ្មីបាន។
រ៉ូម 11:24 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ប្រសិនបើអ្នកត្រូវបានកាត់ចេញពីដើមអូលីវព្រៃពីធម្មជាតិ ហើយត្រូវបានបំបៅនឹងដើមអូលីវស្រុកដោយខុសធម្មជាតិទៅហើយ ចុះមែកពីកំណើតទាំងនោះ តើនឹងត្រូវបានបំបៅនឹងដើមអូលីវរបស់ខ្លួនវិញស្រួលជាងអម្បាលម៉ានទៅទៀត! Khmer Christian Bible ដ្បិតបើអ្នកដែលមានកំណើតជាដើមអូលីវព្រៃ ត្រូវបានកាត់យកមកផ្សាំជាប់ដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតទៅហើយ ចុះទម្រាំពួកគេដែលមានកំណើតជាដើមអូលីវស្រុកស្រាប់ នោះងាយផ្សាំជាប់ដើមរបស់ខ្លួនវិញលើសជាងអម្បាលមានទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើអ្នកជាដើមអូលីវព្រៃពីកំណើត ហើយព្រះអង្គបានកាត់យកមកបំបៅជាប់នឹងដើមអូលីវស្រុក ដែលមិនមែនជាដើមកំណើតដូច្នេះទៅហើយ នោះចំណង់បើមែកកំណើតទាំងនោះ តើព្រះអង្គនឹងបំបៅជាប់នឹងដើមកំណើតរបស់ខ្លួនវិញ លើសជាងអម្បាលម៉ានទៅទៀត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត។ អាល់គីតាប រីឯអ្នកបើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវអុលឡោះកាត់យកមកផ្សាំនឹងដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ អុលឡោះនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។ |
រីឯមែកឈើទាំងនោះដែលត្រូវបានកាត់ចេញក៏ដូច្នោះដែរ ប្រសិនបើពួកគេលែងបន្តនៅក្នុងភាពឥតជំនឿរបស់ពួកគេទៀត នោះពួកគេនឹងត្រូវបានបំបៅវិញ ដ្បិតព្រះអាចបំបៅពួកគេសាជាថ្មីបាន។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
ដូចដែលពីមុនអ្នករាល់គ្នាមិនព្រមជឿព្រះ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាដោយសារតែការមិនស្ដាប់បង្គាប់របស់អ្នកទាំងនោះយ៉ាងណា