ពួកយូដាមិនជឿថា ពីមុនគាត់ខ្វាក់ភ្នែក ហើយបានមើលឃើញវិញទេ ទាល់តែហៅឪពុកម្ដាយរបស់បុរសដែលមើលឃើញនោះមក
យ៉ូហាន 9:19 - ព្រះគម្ពីរខ្មែរសាកល សួរថា៖ “តើអ្នកនេះជាកូនរបស់ពួកអ្នក ដែលពួកអ្នកនិយាយថាបានកើតមកខ្វាក់ភ្នែកមែនទេ? ចុះឥឡូវនេះ តើអ្នកនេះបានមើលឃើញយ៉ាងដូចម្ដេច?”។ Khmer Christian Bible សួរថា៖ «តើអ្នកនេះជាកូនប្រុសរបស់ពួកអ្នក ដែលពួកអ្នកបានប្រាប់ថា ខ្វាក់ភ្នែកពីកំណើតឬ ចុះឥឡូវនេះ ដូចម្ដេចបានជាគាត់មើលឃើញ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសួរថា៖ «តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះមែនឬ? ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាគាត់ភ្លឺឡើងវិញ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ អាល់គីតាប គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ |
ពួកយូដាមិនជឿថា ពីមុនគាត់ខ្វាក់ភ្នែក ហើយបានមើលឃើញវិញទេ ទាល់តែហៅឪពុកម្ដាយរបស់បុរសដែលមើលឃើញនោះមក
ឪពុកម្ដាយរបស់គាត់ឆ្លើយថា៖ “យើងខ្ញុំដឹងថា នេះជាកូនរបស់យើងខ្ញុំដែលកើតមកខ្វាក់ភ្នែកមែន។
ពួកគេក៏មើលគាត់ស្គាល់ ថាគាត់ជាម្នាក់ដែលអង្គុយសុំទាននៅទ្វារសោភ័ណនៃព្រះវិហារ នោះពួកគេក៏ពេញដោយភាពភ្ញាក់ផ្អើល និងភាពស្ញប់ស្ញែងចំពោះហេតុការណ៍ដែលបានកើតឡើងដល់គាត់។
ព្រមទាំងឃើញបុរសដែលត្រូវបានប្រោសឲ្យជាកំពុងឈរជាមួយអ្នកទាំងពីរផង ពួកគេក៏គ្មានពាក្យតបតសោះ។