តើនរណាក្រោកឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលធ្វើអាក្រក់? តើនរណាឈរឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត?
យ៉ូហាន 7:50 - ព្រះគម្ពីរខ្មែរសាកល នីកូដេមជាអ្នកដែលធ្លាប់មករកព្រះយេស៊ូវពីមុន និងជាម្នាក់ក្នុងពួកគេ និយាយថា៖ Khmer Christian Bible លោកនីកូដេម ជាអ្នកដែលមកជួបព្រះអង្គពីលើកមុន ហើយក៏ជាម្នាក់ក្នុងចំណោមពួកអ្នកខាងគណៈផារិស៊ីដែរ គាត់បាននិយាយទៅពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនីកូដេមទៅរកព្រះយេស៊ូវទាំងយប់ ដែលជាពួកផារិស៊ីដែរ មានប្រសាសន៍ទៅគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯលោកនីកូដេម ជាអ្នកដែលមកឯទ្រង់ទាំងយប់ ដែលជាពួកផារិស៊ីដែរ លោកនិយាយទៅគេថា អាល់គីតាប ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅជួបអ៊ីសាកាលពីមុន និយាយថា៖ |
តើនរណាក្រោកឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលធ្វើអាក្រក់? តើនរណាឈរឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត?
នីកូដេមជាអ្នកដែលធ្លាប់មករកព្រះអង្គកាលពីមុននៅពេលយប់ ក៏មកដែរ ទាំងយកល្បាយផ្សំពីជ័រល្វីងទេស និងក្រឹស្នា ប្រមាណសាមសិបគីឡូក្រាម។