ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នាមិនឃើញខ្ញុំទៀតឡើយ រហូតទាល់តែអ្នករាល់គ្នានិយាយថា:‘សូមឲ្យមានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់’”៕
យ៉ូហាន 7:34 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែរកមិនឃើញទេ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំនៅបានឡើយ”។ Khmer Christian Bible អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ពុំអាចទៅបានដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ អាល់គីតាប អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះបានឡើយ»។ |
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នាមិនឃើញខ្ញុំទៀតឡើយ រហូតទាល់តែអ្នករាល់គ្នានិយាយថា:‘សូមឲ្យមានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់’”៕
ដូច្នេះ កាលណាខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងមកម្ដងទៀត ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
ពាក្យដែលគាត់និយាយថា:‘អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែរកមិនឃើញទេ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំនៅបានឡើយ’ តើមានន័យដូចម្ដេច?”។