យ៉ូហាន 6:18 - ព្រះគម្ពីរខ្មែរសាកល ទឹកបឹងក៏រំជួលឡើង ដោយសារខ្យល់បក់យ៉ាងខ្លាំង។ Khmer Christian Bible ដោយសារតែខ្យល់បក់ខ្លាំងពេក នោះធ្វើឲ្យបឹងមានរលក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សមុទ្រមានខ្យល់បក់បោកជាខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង អាល់គីតាប ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ |
គឺព្រះអង្គហើយ ដែលធ្វើឲ្យអ័ព្ទឡើងពីចុងបំផុតនៃផែនដី ដែលធ្វើផ្លេកបន្ទោរសម្រាប់ភ្លៀង ដែលបញ្ចេញខ្យល់មកពីឃ្លាំងរបស់ព្រះអង្គ។
ចំណែកឯទូកក៏នៅច្រើនគីឡូម៉ែត្រពីគោកហើយ ទាំងត្រូវរលកបោក ពីព្រោះបញ្ច្រាសខ្យល់។
ហើយជិះទូកឆ្លងបឹងទៅកាពើណិម។ ពេលនោះភាពងងឹតចូលមកហើយ ប៉ុន្តែព្រះយេស៊ូវមិនទាន់យាងមករកពួកគេនៅឡើយទេ។
នៅពេលអុំទូកបានប្រមាណប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ពួកគេឃើញព្រះយេស៊ូវកំពុងយាងលើទឹកបឹង ហើយមកជិតទូក នោះពួកគេក៏ភ័យខ្លាច។