ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សរបស់ព្រះអង្គឲ្យជិះទូក គឺឲ្យទៅបេតសៃដានៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។
យ៉ូហាន 6:17 - ព្រះគម្ពីរខ្មែរសាកល ហើយជិះទូកឆ្លងបឹងទៅកាពើណិម។ ពេលនោះភាពងងឹតចូលមកហើយ ប៉ុន្តែព្រះយេស៊ូវមិនទាន់យាងមករកពួកគេនៅឡើយទេ។ Khmer Christian Bible ក្រោយពីចុះទូកហើយ ពួកគេក៏ឆ្លងបឹងឆ្ពោះទៅក្រុងកាពើណិម រីឯព្រះយេស៊ូមិនទាន់យាងមកឯពួកគេទេ ទោះបីជាងងឹតហើយក្ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុះទូក ឆ្លងទៅក្រុងកាពើណិម ពេលនោះ ងងឹត ហើយព្រះយេស៊ូវក៏មិនទាន់មកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចុះទូកឆ្លងទៅឯកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ អាល់គីតាប គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះងងឹតហើយ តែអ៊ីសាពុំទាន់មករកគេនៅឡើយទេ |
ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សរបស់ព្រះអង្គឲ្យជិះទូក គឺឲ្យទៅបេតសៃដានៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។
បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និងពួកសិស្សរបស់ព្រះអង្គចុះទៅកាពើណិម ហើយស្នាក់នៅទីនោះមិនយូរថ្ងៃទេ។
ព្រះយេស៊ូវយាងមកដល់កាណាក្នុងកាលីឡេម្ដងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ។ មានមន្ត្រីរាជការម្នាក់ ដែលកូនប្រុសរបស់គាត់មានជំងឺនៅកាពើណិម។
ព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះ នៅក្នុងសាលាប្រជុំ ពេលព្រះអង្គកំពុងបង្រៀននៅកាពើណិម។