ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 4:45 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​ព្រះយេស៊ូវ​យាង​មកដល់​កាលីឡេ អ្នកកាលីឡេ​ក៏​ទទួល​ព្រះអង្គ ដោយសារ​ឃើញ​ការ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​ពិធីបុណ្យ ពីព្រោះ​ពួកគេ​បាន​ទៅ​ពិធីបុណ្យ​នោះ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​ព្រះអង្គ​យាងមក​ដល់​ស្រុក​កាលីឡេ​ នោះ​ពួកអ្នក​ស្រុក​កាលីឡេ​បាន​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​ពិធី​បុណ្យ​ ដ្បិត​ពួកគេ​បាន​ទៅ​ក្នុង​ពិធី​បុណ្យ​នោះ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះ‌អង្គ​យាង​មក​ដល់​ស្រុក​កាលី‌ឡេ ពួក​អ្នក​នៅ​ស្រុក​ក៏​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​វេលា​បុណ្យ ដ្បិត​គេ​ក៏​បាន​ទៅ​បុណ្យ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ព្រះអង្គ​យាង​ទៅ​ដល់​ស្រុក​កាលី‌ឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​ព្រះអង្គ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​សម្តែង​ក្នុង​ឱកាស​ពិធី​បុណ្យ​ចម្លង*​នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ កាល​ទ្រង់​បាន​យាង​មក​ដល់​ស្រុក​កាលី‌ឡេ​ហើយ នោះ​ពួក​អ្នក​នៅ​ស្រុក​នោះ​ក៏​ទទួល​ទ្រង់ ដោយ​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​វេលា​បុណ្យ ពី​ព្រោះ​គេ​ក៏​បាន​ទៅ​ឯ​បុណ្យ​នោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

លុះ​អ៊ីសា​ទៅ​ដល់​ស្រុក​កាលី‌ឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​គាត់ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​អ៊ីសា​បាន​សំដែង ក្នុង​ឱកាស​ពិធី​បុណ្យ​រំលង​នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។

សូមមើលជំពូក



យ៉ូហាន 4:45
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដដែល​នោះ មាន​អ្នកខ្លះ​មក​ទូល​ព្រះយេស៊ូវ​អំពី​អ្នកកាលីឡេ​ដែល​ពីឡាត់​បាន​លាយ​ឈាម​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ​។


នៅពេល​ព្រះយេស៊ូវ​យាង​ត្រឡប់មកវិញ ហ្វូងមនុស្ស​ក៏​ទទួលស្វាគមន៍​ព្រះអង្គ ដ្បិត​ពួកគេ​ទាំងអស់គ្នា​កំពុង​រង់ចាំ​ព្រះអង្គ​។


ប៉ុន្តែ​អ្នកភូមិនោះ​មិន​ទទួល​ព្រះអង្គ​ទេ ពីព្រោះ​ព្រះអង្គ​យាង​តម្រង់​ទៅ​យេរូសាឡិម​។


ពេល​ព្រះអង្គ​គង់នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​បុណ្យរំលង មាន​មនុស្ស​ជាច្រើន​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ដោយ​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​។


គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។


ព្រះយេស៊ូវ​បាន​ធ្វើ​ទីសម្គាល់​ទីពីរ​នេះ នៅពេល​ព្រះអង្គ​យាង​មក​ពី​យូឌា​ទៅ​កាលីឡេ​៕