យ៉ាងណាមិញ ពេត្រុសបានក្រោកឡើងរត់ទៅរូងផ្នូរ ហើយឱនមើល ក៏ឃើញតែក្រណាត់ផាឌិបប៉ុណ្ណោះ ដូច្នេះគាត់ក៏ទៅផ្ទះវិញ ទាំងងឿងឆ្ងល់នឹងអ្វីដែលបានកើតឡើង។
យ៉ូហាន 20:3 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះពេត្រុស និងសិស្សម្នាក់ទៀតនោះក៏ចេញមក ហើយទៅរូងផ្នូរ។ Khmer Christian Bible ដូច្នេះលោកពេត្រុស និងសិស្សម្នាក់នោះក៏បានចេញទៅឯផ្នូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុស និងសិស្សម្នាក់ទៀត ក៏ចេញទៅឯផ្នូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពេត្រុស នឹងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ អាល់គីតាប ពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ |
យ៉ាងណាមិញ ពេត្រុសបានក្រោកឡើងរត់ទៅរូងផ្នូរ ហើយឱនមើល ក៏ឃើញតែក្រណាត់ផាឌិបប៉ុណ្ណោះ ដូច្នេះគាត់ក៏ទៅផ្ទះវិញ ទាំងងឿងឆ្ងល់នឹងអ្វីដែលបានកើតឡើង។
អ្នកទាំងពីររត់ទៅជាមួយគ្នា ប៉ុន្តែសិស្សម្នាក់ទៀតនោះរត់លឿនជាងពេត្រុស ហើយទៅដល់រូងផ្នូរមុន