សេចក្ដីស្រឡាញ់ សម្អប់ និងសេចក្ដីច្រណែនរបស់ពួកគេបានវិនាសតាំងពីយូរមកហើយ; គ្មានចំណែកដល់ពួកគេទៀតជារៀងរហូត ក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ។
យ៉ូហាន 2:8 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ឥឡូវនេះ ចូរដួសយកទៅជូនអ្នកគ្រប់គ្រងពិធីចុះ”។ ពួកគេក៏យកទៅ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឥឡូវនេះ ចូរដងទឹក ហើយយកទៅឲ្យមេការចុះ» ពួកគេក៏ដងទឹក ហើយយកទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលប្រាប់គេថា៖ «ឥឡូវនេះ ចូរដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោក ជាមង្គលការចុះ គេក៏ដងយកទៅ អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ |
សេចក្ដីស្រឡាញ់ សម្អប់ និងសេចក្ដីច្រណែនរបស់ពួកគេបានវិនាសតាំងពីយូរមកហើយ; គ្មានចំណែកដល់ពួកគេទៀតជារៀងរហូត ក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកអ្នកបម្រើថា៖“ចូរចាក់ទឹកឲ្យពេញពាងទាំងនេះចុះ”។ ពួកគេក៏ចាក់ពេញដល់មាត់ពាង។
នៅពេលអ្នកគ្រប់គ្រងពិធីបានភ្លក់ទឹកដែលក្លាយជាស្រាទំពាំងបាយជូរហើយ ក៏មិនដឹងថាមកពីណាដែរ (ប៉ុន្តែពួកអ្នកបម្រើដែលដួសទឹកនោះបានដឹង)។ អ្នកគ្រប់គ្រងពិធីក៏ហៅកូនកំលោះមក
ចូរសងបំណុលដល់មនុស្សទាំងអស់ គឺចូរសងសួយសារអាករដល់អ្នកដែលត្រូវទទួលសួយសារអាករ ចូរសងពន្ធដល់អ្នកដែលត្រូវទទួលពន្ធ ចូរសងការកោតខ្លាចដល់អ្នកដែលត្រូវទទួលការកោតខ្លាច ហើយចូរសងកិត្តិយសដល់អ្នកដែលត្រូវទទួលកិត្តិយស។