ព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្ស ហើយដាក់គេក្នុងសួនអេដែនឲ្យភ្ជួររាស់ និងថែសួននោះ។
យ៉ូហាន 18:1 - ព្រះគម្ពីរខ្មែរសាកល នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវយាងចេញទៅខាងនាយជ្រោះកេដ្រុនជាមួយពួកសិស្សរបស់ព្រះអង្គ។ នៅទីនោះមានសួនមួយ ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួននោះ។ Khmer Christian Bible កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ចាកចេញជាមួយពួកសិស្សរបស់ព្រះអង្គ ហើយបានឆ្លងជ្រលងកេដ្រុន។ នៅទីនោះមានសួនច្បារមួយ ហើយព្រះអង្គបានយាងជាមួយពួកសិស្សរបស់ព្រះអង្គទៅក្នុងសួនច្បារនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គក៏ឆ្លងជ្រោះកេដ្រុនជាមួយពួកសិស្ស ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួនច្បារមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស*។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ នឹងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ អាល់គីតាប កាលអ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ គាត់ទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស។ នៅទីនោះ មានសួនឧទ្យានមួយ អ៊ីសាចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្ស ហើយដាក់គេក្នុងសួនអេដែនឲ្យភ្ជួររាស់ និងថែសួននោះ។
ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះក៏បណ្ដេញពួកគេចេញពីសួនអេដែន ឲ្យទៅភ្ជួររាស់ដីដែលពួកគេត្រូវបានយកចេញមកនោះ។
បន្ទាប់មក ព្រះយេស៊ូវយាងមកដល់កន្លែងមួយឈ្មោះគែតសេម៉ានី ជាមួយពួកសិស្ស។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអង្គុយនៅទីនេះ ខណៈពេលដែលខ្ញុំទៅអធិស្ឋាននៅទីនោះ”។
ពួកគេមកដល់កន្លែងមួយឈ្មោះគែតសេម៉ានី។ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖“ចូរអង្គុយនៅទីនេះ ខណៈពេលដែលខ្ញុំអធិស្ឋាន”។
ប៉ុន្តែដើម្បីឲ្យពិភពលោកដឹងថាខ្ញុំស្រឡាញ់ព្រះបិតា ខ្ញុំក៏ធ្វើដូច្នេះដូចដែលព្រះបិតាបានបង្គាប់ខ្ញុំ។ “ក្រោកឡើងមក យើងនាំគ្នាចេញពីទីនេះទៅ!
ម្នាក់ក្នុងពួកបាវបម្រើរបស់មហាបូជាចារ្យ ជាសាច់ញាតិរបស់អ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ និយាយថា៖ “តើខ្ញុំមិនបានឃើញអ្នកឯងនៅជាមួយអ្នកនោះក្នុងសួនទេឬ?”។
គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូល ចងដៃចងជើងខ្លួន រួចនិយាយថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលដូច្នេះ: ‘ពួកយូដានៅយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ’”។