ប៉ុន្តែប្រសិនបើខ្ញុំធ្វើ ទោះបីជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏ចូរជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថា ព្រះបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះបិតាដែរ”។
យ៉ូហាន 12:39 - ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលពួកគេមិនអាចជឿបានឡើយ គឺពីព្រោះអេសាយបានថ្លែងទៀតថា: Khmer Christian Bible ដូច្នេះហើយ ពួកគេមិនអាចជឿបានឡើយ ព្រោះលោកអេសាយបានថ្លែងទុកទៀតថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បានជាគេពុំអាចជឿបាន ព្រោះលោកអេសាយក៏បានទាយដូច្នេះដែរថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពុំអាចជឿឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា អាល់គីតាប គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលណាពីអេសាយបានថ្លែងទៀតថា៖ |
ប៉ុន្តែប្រសិនបើខ្ញុំធ្វើ ទោះបីជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏ចូរជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថា ព្រះបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះបិតាដែរ”។
ដើម្បីឲ្យពាក្យរបស់ព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ? តើព្រះហស្ត របស់ព្រះអម្ចាស់ត្រូវបានសម្ដែងដល់នរណា?”។
“ព្រះអង្គធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ធ្វើឲ្យចិត្តរបស់ពួកគេរឹង ក្រែងលោពួកគេឃើញនឹងភ្នែក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា”។
តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់?
គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លុះត្រាតែព្រះបិតាដែលចាត់ខ្ញុំឲ្យមក ទាញអ្នកនោះមកប៉ុណ្ណោះ ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់។
ពួកគេមានភ្នែកដែលពេញដោយការផិតក្បត់ និងមិនចេះស្កប់នឹងបាប; ពួកគេលួងលោមមនុស្សដែលមិនមាំមួន; ចិត្តពួកគេត្រូវបានបង្វឹកឲ្យមានការលោភលន់; ពួកគេជាកូនចៅដែលត្រូវបណ្ដាសា;