ក៏មានបន្ទូលថា៖“ចេញទៅ! ក្មេងស្រីនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។ ពួកគេក៏សើចចំអកដាក់ព្រះអង្គ។
យ៉ូហាន 11:13 - ព្រះគម្ពីរខ្មែរសាកល តាមពិត ព្រះយេស៊ូវមានបន្ទូលអំពីការស្លាប់របស់ឡាសារទេ ប៉ុន្តែពួកគេគិតថា ព្រះអង្គមានបន្ទូលអំពីការដេកសម្រាក។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលអំពីការស្លាប់របស់ឡាសារ ប៉ុន្ដែពួកសិស្សស្មានថា ព្រះអង្គកំពុងមានបន្ទូលអំពីការដេកលក់ធម្មតា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ព្រះអង្គមានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកលក់ធម្មតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ពួកសិស្សស្មានថា ព្រះអង្គមានព្រះបន្ទូលថា គាត់សម្រាន្ដលក់ធម្មតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ អាល់គីតាប តាមពិតអ៊ីសាចង់មានប្រសាសន៍ថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្ដែ ពួកសិស្សស្មានថាអ៊ីសាមានប្រសាសន៍ថា គាត់សម្រាន្តលក់ធម្មតា។ |
ក៏មានបន្ទូលថា៖“ចេញទៅ! ក្មេងស្រីនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។ ពួកគេក៏សើចចំអកដាក់ព្រះអង្គ។
រីឯគេទាំងអស់គ្នាក៏យំសោកគក់ទ្រូងដោយសារតែក្មេងនោះ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំយំឡើយ! ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។
បន្ទាប់ពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“ឡាសារមិត្តសម្លាញ់របស់យើងបានដេកលក់ហើយ ខ្ញុំនឹងទៅដាស់គាត់”។
ពួកសិស្សទូលព្រះអង្គថា៖ “ព្រះអម្ចាស់ ប្រសិនបើគាត់បានដេកលក់ហើយ គាត់មុខជាជាសះស្បើយមិនខាន”។