ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 8:15 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​ពាល់​ដៃ​គាត់ នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់ ហើយ​គាត់​ក្រោកឡើង ចាប់ផ្ដើម​បម្រើ​ព្រះអង្គ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ពាល់​ដៃ​គាត់​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ពាល់​ដៃ​របស់​គាត់ នោះ​គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​ពាល់​ដៃ​នាង នោះ​គ្រុន​ក៏​បាត់​ទៅ ហើយ​នាង​ក្រោក​ឡើង​បំរើ​ទ្រង់។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​អ៊ីសា។

សូមមើលជំពូក



ម៉ាថាយ 8:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ប៉ះ​នឹង​មាត់​ខ្ញុំ ទាំង​និយាយថា​៖ “មើល៍! រងើកនេះ​បាន​ប៉ះ​នឹង​បបូរមាត់​អ្នក ដូច្នេះ​សេចក្ដីទុច្ចរិត​របស់អ្នក​ត្រូវបាន​ដកចេញ ហើយ​បាប​របស់អ្នក​ក៏​ត្រូវបាន​លុបលាង​ដែរ​!”។


ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ក៏​បាន​ជាសះស្បើយ​៕


ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​ពាល់​ភ្នែក​របស់​ពួកគេ​។ ភ្លាមនោះ ពួកគេ​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះអង្គ​៕


នៅពេល​ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ​របស់​ពេត្រុស ក៏​ទត​ឃើញ​ម្ដាយក្មេក​របស់​ពេត្រុស​កំពុង​ដេក​គ្រុន​។


លុះដល់​ពេលល្ងាច គេ​នាំ​មនុស្ស​ជាច្រើន​ដែល​មាន​អារក្សចូល មក​រក​ព្រះអង្គ​។ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំងនោះ​ឲ្យចេញ​ដោយ​ព្រះបន្ទូល ព្រមទាំង​ប្រោស​អស់អ្នក​ដែល​មានជំងឺ​ឲ្យជា​ផង​។


ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។ ភ្លាមនោះ គាត់​បានបរិសុទ្ធ​ពី​ជំងឺឃ្លង់​។


ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​កើតជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មកហើយ នាង​បាន​ចូលមកជិត​ពីខាងក្រោយ ហើយ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​។


ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ ទាំង​មានបន្ទូលថា​៖“ចូរឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់ពួកអ្នក​ចុះ”។


នៅពេល​ចេញ​ពី​សាលាប្រជុំ​ភ្លាម ព្រះយេស៊ូវ​ក៏​យាង​ចូលក្នុង​ផ្ទះ​របស់​ស៊ីម៉ូន និង​អនទ្រេ ជាមួយ​យ៉ាកុប និង​យ៉ូហាន​។


ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ហើយ​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។


ប៉ុន្តែ​ព្រះអង្គ​បាន​កាន់​ដៃ​នាង ហើយ​ស្រែកឡើង​ថា៖“កូន​អើយ ចូរ​ក្រោកឡើង​!”។