ខ្ញុំនិយាយនឹងគេថា៖ “បើការនេះល្អក្នុងភ្នែករបស់អ្នករាល់គ្នា ចូរឲ្យថ្លៃឈ្នួលមកខ្ញុំ ប៉ុន្តែបើមិនឲ្យទេ ចូរទុកចុះ!”។ នោះគេក៏ថ្លឹងកាក់ប្រាក់សាមសិប សម្រាប់ជាថ្លៃឈ្នួលរបស់ខ្ញុំ។
ម៉ាថាយ 27:10 - ព្រះគម្ពីរខ្មែរសាកល ហើយបង់កាក់ប្រាក់ទាំងនោះទិញដីរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់ខ្ញុំ”។ Khmer Christian Bible រួចប្រគល់កាក់ទាំងនោះ ដើម្បីយកស្រែរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេឲ្យប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បានបង្គាប់ខ្ញុំ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេឲ្យប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជាព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ»។ អាល់គីតាប ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចអុលឡោះជាអម្ចាស់បង្គាប់មកខ្ញុំ»។ |
ខ្ញុំនិយាយនឹងគេថា៖ “បើការនេះល្អក្នុងភ្នែករបស់អ្នករាល់គ្នា ចូរឲ្យថ្លៃឈ្នួលមកខ្ញុំ ប៉ុន្តែបើមិនឲ្យទេ ចូរទុកចុះ!”។ នោះគេក៏ថ្លឹងកាក់ប្រាក់សាមសិប សម្រាប់ជាថ្លៃឈ្នួលរបស់ខ្ញុំ។
ពេលនោះ ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរបោះកាក់ប្រាក់ទាំងនោះទៅជាងស្មូនចុះ”។ វាជាតម្លៃយ៉ាងល្អ ដែលខ្ញុំត្រូវគេវាយតម្លៃ។ ខ្ញុំក៏យកកាក់ប្រាក់សាមសិបនោះ បោះទៅជាងស្មូននៅដំណាក់របស់ព្រះយេហូវ៉ា។