ម៉ាថាយ 24:20 - ព្រះគម្ពីរខ្មែរសាកល ចូរអ្នករាល់គ្នាអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នាកើតឡើងនៅរដូវរងា ឬនៅថ្ងៃសប្ប័ទឡើយ Khmer Christian Bible ដូច្នេះ ចូរអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នាកើតឡើងនៅរដូវរងា ឬថ្ងៃសប្ប័ទឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអធិស្ឋានដើម្បីកុំឲ្យរត់នៅរដូវរងា ឬនៅថ្ងៃសប្ប័ទឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃសប្ប័ទ*ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ អាល់គីតាប ចូរអង្វរអុលឡោះ សូមកុំឲ្យអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬនៅថ្ងៃជំអាត់ឡើយ |
ដ្បិតនៅពេលនោះនឹងមានទុក្ខវេទនាយ៉ាងខ្លាំង ដែលតាំងពីដើមដំបូងនៃពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងទេ ហើយក៏មិនកើតឡើងទៀតដែរ។
បន្ទាប់មក ពួកគេក៏ត្រឡប់ពីភ្នំមួយដែលហៅថា “ភ្នំដើមអូលីវ” ទៅយេរូសាឡិមវិញ។ ភ្នំនោះនៅជិតយេរូសាឡិម មានចម្ងាយផ្លូវដែលអនុញ្ញាតឲ្យធ្វើដំណើរក្នុងថ្ងៃសប្ប័ទ។