រ៉ាជែលក៏ស្លាប់ទៅ ហើយត្រូវគេបញ្ចុះនៅក្បែរផ្លូវទៅអេប្រាតា (អេប្រាតាគឺបេថ្លេហិម)។
ម៉ាថាយ 2:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេទូលស្ដេចថា៖ “នៅបេថ្លេហិមក្នុងយូឌា។ ដ្បិតមានសរសេរទុកមកតាមរយៈព្យាការីដូច្នេះថា: Khmer Christian Bible គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតដូចបានចែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតហោរាបានចែងសេចក្តីទុកមកដូច្នេះថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលស្ដេចថា ព្រះគ្រិស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី*ថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្ដីទុកមកដូច្នេះថា អាល់គីតាប គេប្រាប់ស្ដេចថា អាល់ម៉ាហ្សៀសត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈណាពីថា៖ |
រ៉ាជែលក៏ស្លាប់ទៅ ហើយត្រូវគេបញ្ចុះនៅក្បែរផ្លូវទៅអេប្រាតា (អេប្រាតាគឺបេថ្លេហិម)។
បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
ស្ដេចបានកោះប្រជុំអស់ទាំងនាយកបូជាចារ្យ និងគ្រូវិន័យរបស់ប្រជាជន ហើយសួរពួកគេអំពីកន្លែងដែលព្រះគ្រីស្ទប្រសូត។
តើបទគម្ពីរមិនបានចែងថា ព្រះគ្រីស្ទមកពីពូជពង្សរបស់ដាវីឌ និងពីបេថ្លេហិមជាភូមិដែលដាវីឌបានរស់នៅទេឬ?”។