“ដូច្នេះ ចៅហ្វាយរបស់គាត់ក៏ហៅគាត់មក និយាយថា: ‘បាវបម្រើអាក្រក់អើយ! យើងបានលើកលែងបំណុលទាំងអស់នោះឲ្យអ្នក ដោយសារអ្នកអង្វរយើង។
ម៉ាថាយ 18:33 - ព្រះគម្ពីរខ្មែរសាកល តើមិនគួរឲ្យអ្នកអាណិតមេត្តាបាវបម្រើជាគ្នារបស់អ្នក ដូចដែលយើងបានអាណិតមេត្តាអ្នកដែរទេឬ?’។ Khmer Christian Bible តើអ្នកក៏មិនគួរមេត្ដាដល់បាវបម្រើជាគូកនរបស់អ្នក ដូចជាយើងបានមេត្ដាដល់អ្នកដែរទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបានអាណិតមេត្តាដល់ឯងទេឬ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី អាល់គីតាប យើងបានអាណិតមេត្ដាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្ដាគូកនរបស់ឯងផងដូច្នេះ?”។ |
“ដូច្នេះ ចៅហ្វាយរបស់គាត់ក៏ហៅគាត់មក និយាយថា: ‘បាវបម្រើអាក្រក់អើយ! យើងបានលើកលែងបំណុលទាំងអស់នោះឲ្យអ្នក ដោយសារអ្នកអង្វរយើង។
ចៅហ្វាយក៏ខឹងណាស់ ហើយប្រគល់គាត់ទៅអ្នកធ្វើទារុណកម្ម រហូតទាល់តែគាត់សងអ្វីៗទាំងអស់ដែលបានជំពាក់។
សូមលើកលែងបំណុលរបស់យើងខ្ញុំ ដូចដែលយើងខ្ញុំបានលើកលែងដល់កូនបំណុលរបស់យើងខ្ញុំដែរ។
ចូរមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ទាំងមេត្តាករុណា ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះបានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ៕
ទាំងទ្រាំនឹងគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាមានរឿងទាស់នឹងម្នាក់ទៀត ចូរលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ ដូចដែលព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវលើកលែងទោសយ៉ាងនោះដែរ។