ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 15:34 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “មាន​ប្រាំពីរ និង​មាន​ត្រីតូចៗ​ខ្លះ​ដែរ”។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​សួរ​ពួក​សិស្ស​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ ពួក​សិស្ស​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ​ និង​ត្រី​ខ្លះ​ដែរ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន?» គេ​ទូល​ថា៖ «មាន​ប្រាំ​ពីរ​ដុំ និង​ត្រី​តូចៗ​ខ្លះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌យេស៊ូវ​ទ្រង់​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ថា មាន​៧ ហើយ​នឹង​ត្រី​តូចៗ​ខ្លះ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ឆ្លើយ​ថា៖ «មាន​ប្រាំ​ពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។

សូមមើលជំពូក



ម៉ាថាយ 15:34
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សិស្ស​ទូលថា​៖ “នៅ​ទីរហោស្ថាន​នេះ តើឲ្យ​យើងខ្ញុំ​យក​នំប៉័ង​ដ៏ច្រើនម្ល៉េះ​មក​ពីណា ដើម្បី​ចម្អែត​មនុស្សជាច្រើន​សន្ធឹក​ដូច្នេះ​?”។


ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី​។