ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រកពេញ។
ម៉ាថាយ 14:21 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលហូបនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់ ដោយមិនរាប់មនុស្សស្រី និងកូនក្មេងទេ។ Khmer Christian Bible ហើយអ្នកដែលបានបរិភោគ មានបុរសប្រហែលប្រាំពាន់នាក់មិនរាប់ស្ត្រី និងកូនក្មេងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលបានបរិភោគ មានចំនួនបុរសប្រមាណប្រាំពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលបានបរិភោគនំប៉័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកមនុស្សដែលបានបរិភោគ នោះមានចំនួន៥ពាន់នាក់ ឥតរាប់ពួកស្រីៗនឹងកូនក្មេងទេ។ អាល់គីតាប អស់អ្នកដែលបានបរិភោគនំបុ័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ |
ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រកពេញ។
ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សឲ្យជិះទូក គឺឲ្យទៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរឲ្យមនុស្សទាំងអស់អង្គុយចុះ”។ នៅកន្លែងនោះមានស្មៅច្រើន ដូច្នេះពួកគេក៏អង្គុយ។ មានមនុស្សប្រុសចំនួនប្រមាណប្រាំពាន់នាក់។
ក្នុងចំណោមពួកគេ គ្មានអ្នកណាខ្វះខាតឡើយ ដ្បិតអ្នកណាដែលជាម្ចាស់ដី ឬម្ចាស់ផ្ទះ បានលក់របស់ទាំងនោះ ហើយយកប្រាក់ពីការលក់ទាំងនោះមក
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើនក្នុងអ្នកដែលឮព្រះបន្ទូលបានជឿ ហើយចំនួនមនុស្សប្រុសមានដល់ប្រមាណប្រាំពាន់នាក់។
ព្រះរបស់ខ្ញុំនឹងបំពេញគ្រប់ទាំងតម្រូវការរបស់អ្នករាល់គ្នា ស្របតាមភាពបរិបូររបស់ព្រះអង្គដែលប្រកបដោយសិរីរុងរឿងក្នុងព្រះគ្រីស្ទយេស៊ូវ។