ពួកបាវបម្រើរបស់ម្ចាស់ស្រែក៏ចូលមកជិត សួរលោកថា: ‘លោកម្ចាស់! តើលោកមិនបានសាបព្រោះគ្រាប់ពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?’។
ម៉ាថាយ 13:28 - ព្រះគម្ពីរខ្មែរសាកល “ម្ចាស់ក៏និយាយនឹងពួកគេថា: ‘គឺសត្រូវទេតើ ដែលធ្វើការនេះ’។ “ពួកបាវបម្រើក៏សួរលោកថា: ‘បើដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅប្រមូលស្រងែទាំងនោះឬទេ?’។ Khmer Christian Bible គាត់ប្រាប់គេថា មនុស្សដែលធ្វើការនេះ គឺជាសត្រូវ។ ពួកបាវបម្រើក៏សួរគាត់ទៀតថា ដូច្នេះ តើលោកចង់ឲ្យយើងទៅដកស្រងែទាំងនោះដែរឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឆ្លើយថា "គឺសត្រូវហើយដែលធ្វើដូច្នេះ"។ ពួកអ្នកបម្រើសួរលោកថា "ដូច្នេះ តើលោកម្ចាស់ចង់ឲ្យយើងខ្ញុំទៅដកវាចេញឬទេ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់តបវិញថា: “ពិតជាមានមារសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថា: “តើលោកចង់ឲ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ឆ្លើយថា នោះគឺជាខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ រួចពួកបាវសួរថា ដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេ អាល់គីតាប ម្ចាស់តបវិញថាៈ “ពិតជាមានសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថាៈ “តើលោកចង់ឲ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?”។ |
ពួកបាវបម្រើរបស់ម្ចាស់ស្រែក៏ចូលមកជិត សួរលោកថា: ‘លោកម្ចាស់! តើលោកមិនបានសាបព្រោះគ្រាប់ពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?’។
“លោកនិយាយថា: ‘កុំអី! ក្រែងលោពេលអ្នករាល់គ្នាប្រមូលស្រងែ អ្នករាល់គ្នាដកដោយទាំងស្រូវសាលីដែរ។
បងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យទូន្មានអ្នកដែលគ្មានរបៀបវិន័យ ឲ្យកម្សាន្តចិត្តអ្នកទន់ជ្រាយ ឲ្យគាំពារអ្នកខ្សោយ ហើយឲ្យអត់ធ្មត់ចំពោះមនុស្សទាំងអស់។