ប៉ុន្តែនៅពេលគេដេកលក់ សត្រូវរបស់លោកបានមក ហើយសាបព្រោះស្រងែក្នុងចំណោមស្រូវសាលី រួចចេញបាត់ទៅ។
ម៉ាថាយ 13:26 - ព្រះគម្ពីរខ្មែរសាកល នៅពេលស្រូវដុះឡើង ហើយបង្កើតផល ស្រងែក៏បានលេចមកដែរ។ Khmer Christian Bible កាលស្រូវពន្លក ហើយចេញផ្លែ នោះស្រងែក៏លេចចេញមកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលស្រូវដុះឡើង ហើយដាក់គ្រាប់ នោះស្រងែក៏លេចមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពន្លកឡើង ហើយស្រូវចេញ នោះស្រងែក៏លេចមកឲ្យស្គាល់ដែរ អាល់គីតាប ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ |
ប៉ុន្តែនៅពេលគេដេកលក់ សត្រូវរបស់លោកបានមក ហើយសាបព្រោះស្រងែក្នុងចំណោមស្រូវសាលី រួចចេញបាត់ទៅ។
ពួកបាវបម្រើរបស់ម្ចាស់ស្រែក៏ចូលមកជិត សួរលោកថា: ‘លោកម្ចាស់! តើលោកមិនបានសាបព្រោះគ្រាប់ពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?’។