ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 13:10 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ពួក​សិស្ស​ក៏​ចូលមកជិត ទូល​សួរ​ព្រះអង្គ​ថា​៖ “ហេតុអ្វីបានជា​លោក​និយាយ​នឹង​គេ​ជា​ពាក្យឧបមា​?”។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​លោក​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ដូច្នេះ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​អ៊ីសា​សុំ​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។

សូមមើលជំពូក



ម៉ាថាយ 13:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“ពីព្រោះ​អាថ៌កំបាំង​នៃ​អាណាចក្រស្ថានសួគ៌​បាន​ប្រទានឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នកទាំងនោះ​វិញ មិន​បាន​ប្រទានឲ្យ​យល់​ទេ​។


ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ជាច្រើន​នឹង​ពួកគេ ដោយ​ពាក្យឧបមា​ថា​៖“មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។


អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ!”។


ពេល​ព្រះយេស៊ូវ​គង់នៅ​តែព្រះអង្គឯង ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះអង្គ ព្រមទាំង​សាវ័ក​ទាំង​ដប់ពីរ​នាក់ ក៏​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​ទាំងនេះ​។


បន្ទាប់មក ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​អំពី​អត្ថន័យ​របស់​ពាក្យឧបមា​នេះ​។