“អ្នករាល់គ្នាជាអំបិលនៃផែនដី។ ប៉ុន្តែប្រសិនបើអំបិលបាត់រសជាតិ តើនឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? វាគ្មានប្រយោជន៍សម្រាប់អ្វីទៀតទេ មានតែត្រូវបោះចោលទៅខាងក្រៅ ហើយត្រូវមនុស្សដើរជាន់ប៉ុណ្ណោះ។
ម៉ាកុស 9:49 - ព្រះគម្ពីរខ្មែរសាកល ជាការពិត មនុស្សគ្រប់គ្នានឹងត្រូវបានធ្វើឲ្យប្រៃដោយភ្លើង ។ Khmer Christian Bible ព្រោះមនុស្សគ្រប់គ្នានឹងប្រៃដោយសារភ្លើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគ្រប់គ្នានឹងមានជាតិប្រៃដោយសារភ្លើង ហើយគ្រប់ទាំងយញ្ញបូជានឹងមានជាតិប្រៃដោយសារអំបិល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគ្រប់គ្នាត្រូវបំប្រៃនឹងភ្លើង ហើយគ្រប់ទាំងយញ្ញបូជាត្រូវបំប្រៃនឹងអំបិល អាល់គីតាប ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ |
“អ្នករាល់គ្នាជាអំបិលនៃផែនដី។ ប៉ុន្តែប្រសិនបើអំបិលបាត់រសជាតិ តើនឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? វាគ្មានប្រយោជន៍សម្រាប់អ្វីទៀតទេ មានតែត្រូវបោះចោលទៅខាងក្រៅ ហើយត្រូវមនុស្សដើរជាន់ប៉ុណ្ណោះ។
អំបិលជារបស់ល្អ ប៉ុន្តែប្រសិនបើអំបិលបាត់ជាតិប្រៃ តើអ្នករាល់គ្នានឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? ចូរឲ្យមានអំបិលនៅក្នុងខ្លួនអ្នករាល់គ្នា ហើយនៅសុខជាមួយគ្នាចុះ”៕