ព្រះអង្គទតឃើញពួកសិស្សរងការលំបាកក្នុងការអុំទូក ពីព្រោះបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកបឹងមករកពួកគេ ហើយមានព្រះទ័យចង់យាងបង្ហួសពួកគេ។
ម៉ាកុស 6:49 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលឃើញព្រះអង្គកំពុងយាងលើទឹកបឹង ពួកគេគិតថាជាខ្មោច ក៏ស្រែកឡើង Khmer Christian Bible ពេលឃើញព្រះអង្គយាងដើរលើបឹង ពួកគេស្មានថាខ្មោចលង ក៏ស្រែកឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលគេឃើញព្រះអង្គយាងលើទឹកដូច្នោះ គេស្មានថាខ្មោចលង ហើយក៏ស្រែកឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង អាល់គីតាប កាលពួកសិស្សឃើញអ៊ីសាដើរលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក |
ព្រះអង្គទតឃើញពួកសិស្សរងការលំបាកក្នុងការអុំទូក ពីព្រោះបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកបឹងមករកពួកគេ ហើយមានព្រះទ័យចង់យាងបង្ហួសពួកគេ។
ដ្បិតទាំងអស់គ្នាបានឃើញព្រះអង្គ ហើយភ័យស្លុត។ ភ្លាមនោះ ព្រះអង្គមានបន្ទូលជាមួយពួកគេ ហើយប្រាប់ថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។