ព្រះយេស៊ូវទ្រង់ឮដំណឹងនេះ ក៏យាងចាកចេញពីទីនោះតាមទូក ទៅកន្លែងស្ងាត់ដាច់ពីគេតែព្រះអង្គឯង។ ប៉ុន្តែពេលប្រជាជនបានឮ គេក៏ទៅតាមព្រះអង្គដោយថ្មើរជើង ពីទីក្រុងនានា។
ម៉ាកុស 6:35 - ព្រះគម្ពីរខ្មែរសាកល លុះជ្រុលម៉ោងហើយ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ Khmer Christian Bible ពេលនោះជិតយប់ហើយ ពួកសិស្សក៏មករកព្រះអង្គទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ពេលនេះជិតយប់ទៅហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ ហើយពេលក៏ជ្រុលផង អាល់គីតាប ពេលនោះថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជួបអ៊ីសា ជម្រាបថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង |
ព្រះយេស៊ូវទ្រង់ឮដំណឹងនេះ ក៏យាងចាកចេញពីទីនោះតាមទូក ទៅកន្លែងស្ងាត់ដាច់ពីគេតែព្រះអង្គឯង។ ប៉ុន្តែពេលប្រជាជនបានឮ គេក៏ទៅតាមព្រះអង្គដោយថ្មើរជើង ពីទីក្រុងនានា។
នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល។ ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេអំពីសេចក្ដីជាច្រើន។
សូមឲ្យពួកគេទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមស្រុកភូមិនានានៅជុំវិញ ទិញអ្វីហូបខ្លួនឯង”។