ដោយត្រូវម្ដាយបញ្ចុះបញ្ចូល នាងក៏ទូលថា៖ “សូមប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះផង”។
ម៉ាកុស 6:28 - ព្រះគម្ពីរខ្មែរសាកល ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ ក្មេងស្រីក៏យកទៅឲ្យម្ដាយរបស់នាង។ Khmer Christian Bible រួចគេបាននាំក្បាលគាត់ដាក់លើថាស មកប្រគល់ឲ្យនាង ហើយនាងក៏ប្រគល់ឲ្យម្ដាយនាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាក់លើថាស យកមកប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយ មកប្រគល់ឲ្យនាង ហើយនាងយកទៅថ្វាយមាតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះក៏ទៅកាត់ក្បាលលោកនៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា អាល់គីតាប ទាហានទៅគុកកាត់ កយ៉ះយ៉ា យកក្បាលដាក់លើថាសមួយមកប្រគល់ឲ្យនាង ហើយនាងយកទៅជូនម្តាយ។ |
ដោយត្រូវម្ដាយបញ្ចុះបញ្ចូល នាងក៏ទូលថា៖ “សូមប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះផង”។
ដូច្នេះ ស្ដេចទ្រង់ចាត់ពេជ្ឈឃាដឲ្យទៅភ្លាម ដោយបញ្ជាឲ្យយកក្បាលរបស់យ៉ូហានមក។ ពេជ្ឈឃាដក៏ចេញទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក