នៅពេលចាកចេញពីហ្វូងមនុស្ស ពួកគេក៏នាំព្រះយេស៊ូវទៅ ទាំងព្រះអង្គគង់នៅក្នុងទូក។ មានទូកឯទៀតៗទៅជាមួយព្រះអង្គដែរ។
ម៉ាកុស 4:37 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មានខ្យល់ព្យុះយ៉ាងខ្លាំងកើតឡើង ហើយរលកបក់បោកមកក្នុងទូក ធ្វើឲ្យទូកបានពេញព្រៀបហើយ។ Khmer Christian Bible មានខ្យល់ព្យុះធំមួយកើតឡើង ហើយរលកបានបោកបក់ទៅលើទូក ធ្វើឲ្យទឹកចូលស្ទើរពេញទូក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្លាមនោះ មានខ្យល់ព្យុះកំណាចមួយកើតឡើង ហើយរលកក៏បោកចូលក្នុងទូក ធ្វើឲ្យទឹកចូលទូកស្ទើរពេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ អាល់គីតាប ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ |
នៅពេលចាកចេញពីហ្វូងមនុស្ស ពួកគេក៏នាំព្រះយេស៊ូវទៅ ទាំងព្រះអង្គគង់នៅក្នុងទូក។ មានទូកឯទៀតៗទៅជាមួយព្រះអង្គដែរ។
រីឯព្រះយេស៊ូវគង់នៅកន្សៃទូក កំពុងផ្ទំលក់លើខ្នើយ។ ដូច្នេះ ពួកគេក៏ដាស់ព្រះអង្គឡើង ហើយទូលថា៖ “លោកគ្រូ! តើលោកមិនខ្វល់ថា យើងខ្ញុំកំពុងវិនាសទេឬ?”។
ប៉ុន្តែពួកគេជួបប្រទះនឹងកន្លែងខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យសំពៅកឿង ហើយក្បាលសំពៅជាប់នៅនឹងថ្កល់ រីឯកន្សៃសំពៅក៏ត្រូវកម្លាំងរលកបំបែក។
ត្រូវគេវាយនឹងដំបងបីដង ត្រូវគេគប់ដុំថ្មសម្លាប់ម្ដង លិចសំពៅបីដង អណ្ដែតនៅក្នុងមហាសមុទ្រមួយថ្ងៃមួយយប់;