ប៉ុន្តែព្រះអង្គមានបន្ទូលតបនឹងអ្នកនោះថា៖“តើនរណាជាម្ដាយរបស់ខ្ញុំ? តើនរណាជាបងប្អូនរបស់ខ្ញុំ?”។
ម៉ាកុស 3:32 - ព្រះគម្ពីរខ្មែរសាកល ហ្វូងមនុស្សដែលអង្គុយនៅជុំវិញព្រះអង្គ ក៏ទូលព្រះអង្គថា៖ “មើល៍! ម្ដាយ និងប្អូនប្រុសប្អូនស្រីរបស់លោកមករកលោកនៅខាងក្រៅ”។ Khmer Christian Bible បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនលោកកំពុងតែរកលោកនៅខាងក្រៅ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្តាយ និងបងប្អូនរបស់លោកគ្រូ មករកលោកគ្រូនៅខាងក្រៅ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និងបងប្អូនលោក មករកលោកនៅខាងក្រៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ្វូងមនុស្សដែលអង្គុយនៅជុំវិញទ្រង់ គេទូលថា ន៏ មើល ម្តាយ នឹងបងប្អូនលោកនៅខាងក្រៅមករកលោក អាល់គីតាប បណ្ដាជនដែលអង្គុយនៅជុំវិញអ៊ីសា ប្រាប់គាត់ថា៖ «តួន ម្ដាយ និងបងប្អូនតួន មករកតួននៅខាងក្រៅ!»។ |
ប៉ុន្តែព្រះអង្គមានបន្ទូលតបនឹងអ្នកនោះថា៖“តើនរណាជាម្ដាយរបស់ខ្ញុំ? តើនរណាជាបងប្អូនរបស់ខ្ញុំ?”។
បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមកដល់ ហើយឈរនៅខាងក្រៅ ឲ្យគេទៅហៅព្រះអង្គ។