ហើយក៏គ្មានអ្នកណាចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរនឹងទម្លាយថង់ស្បែក នោះទាំងស្រាទំពាំងបាយជូរ ទាំងថង់ស្បែកនឹងខូច។ ផ្ទុយទៅវិញ ត្រូវតែចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកថ្មី”។
ម៉ាកុស 2:23 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃសប្ប័ទមួយ ព្រះយេស៊ូវយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គចាប់ផ្ដើមកាច់កួរស្រូវ នៅពេលដើរតាមផ្លូវ។ Khmer Christian Bible នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ ហើយនៅតាមផ្លូវ ពួកសិស្សបានចាប់ផ្ដើមបូតកួរស្រូវ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃមួយ ព្រះអង្គបានយាងកាត់វាលស្រែ ហើយពេលកំពុងធ្វើដំណើរ ពួកសិស្សរបស់ព្រះអង្គបានចាប់ផ្ដើមបូតគួរស្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់បានយាងកាត់ស្រែ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវបណ្តើរ អាល់គីតាប មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់គាត់នាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ |