ប៉ុន្តែពេត្រុសបដិសេធថា៖ “ខ្ញុំមិនដឹង ហើយក៏មិនយល់អ្វីដែលនាងនិយាយដែរ”។ រួចគាត់ចេញទៅខាងក្រៅ ទៅឯខ្លោងទ្វារ។ ពេលនោះ មាន់ក៏រងាវឡើង។
ម៉ាកុស 14:70 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសបដិសេធម្ដងទៀត។ បន្តិចក្រោយមក ពួកអ្នកដែលឈរនៅក្បែរក៏និយាយនឹងពេត្រុសទៀតថា៖ “អ្នកឯងពិតជាគ្នាពួកនោះ ពីព្រោះអ្នកឯងជាអ្នកកាលីឡេដែរ”។ Khmer Christian Bible ប៉ុន្ដែគាត់បដិសេធម្ដងទៀត រួចមួយសន្ទុះក្រោយមកអ្នកដែលឈរក្បែរនោះ ក៏និយាយទៅលោកពេត្រុសម្ដងទៀតថា៖ «អ្នកជាម្នាក់ក្នុងចំណោមពួកគេប្រាកដណាស់ ព្រោះអ្នកជាអ្នកស្រុកកាលីឡេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់ប្រកែកម្តងទៀត។ បន្តិចក្រោយមក ពួកអ្នកដែលឈរនៅទីនោះ និយាយទៅពេត្រុសថា៖ «ប្រាកដហើយ អ្នកក៏ជាម្នាក់ក្នុងពួកគេដែរ ដ្បិតអ្នកជាអ្នកស្រុកកាលីឡេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសប្រកែកសាជាថ្មី។ បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថា ឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ អាល់គីតាប ពេត្រុសប្រកែកសាជាថ្មី។ បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។ |
ប៉ុន្តែពេត្រុសបដិសេធថា៖ “ខ្ញុំមិនដឹង ហើយក៏មិនយល់អ្វីដែលនាងនិយាយដែរ”។ រួចគាត់ចេញទៅខាងក្រៅ ទៅឯខ្លោងទ្វារ។ ពេលនោះ មាន់ក៏រងាវឡើង។
នៅពេលឃើញគាត់ បាវបម្រើស្រីនោះក៏ចាប់ផ្ដើមនិយាយទៀតនឹងពួកអ្នកដែលឈរនៅក្បែរថា៖ “អ្នកនេះជាគ្នាពួកនោះដែរ”។
ពេត្រុសក៏ចាប់ផ្ដើមដាក់បណ្ដាសា ព្រមទាំងស្បថថា៖ “ខ្ញុំមិនស្គាល់ម្នាក់នេះ ដែលពួកអ្នកកំពុងនិយាយទេ”។
ពួកគេក៏ភ្ញាក់ផ្អើលផង ងឿងឆ្ងល់ផង ទាំងពោលថា៖ “មើល៍! អ្នកទាំងអស់នេះដែលកំពុងនិយាយ មិនមែនជាអ្នកកាលីឡេទេឬ?