Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:70 - អាល់គីតាប

70 ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

70 ពេត្រុស​បដិសេធ​ម្ដងទៀត​។ បន្តិច​ក្រោយមក ពួក​អ្នក​ដែល​ឈរនៅក្បែរ​ក៏​និយាយ​នឹង​ពេត្រុស​ទៀត​ថា៖ “អ្នកឯង​ពិតជា​គ្នា​ពួកនោះ ពីព្រោះ​អ្នកឯង​ជា​អ្នកកាលីឡេ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

70 ប៉ុន្ដែ​គាត់​បដិសេធ​ម្ដង​ទៀត​ រួច​មួយ​សន្ទុះ​ក្រោយ​មក​អ្នក​ដែល​ឈរ​ក្បែរ​នោះ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ម្ដង​ទៀត​ថា៖​ «អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ប្រាកដ​ណាស់​ ព្រោះ​អ្នក​ជា​អ្នក​ស្រុក​កាលីឡេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

70 តែ​គាត់​ប្រ‌កែក​ម្តង​ទៀត។ បន្តិច​ក្រោយ​មក ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នោះ និយាយ​ទៅ​ពេត្រុស​ថា៖ «ប្រាកដ​ហើយ អ្នក​ក៏​ជា​ម្នាក់​ក្នុង​ពួក​គេ​ដែរ ដ្បិត​អ្នក​ជា​អ្នក​ស្រុក​កាលី‌ឡេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

70 លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​លោក​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

70 គាត់​ប្រកែក​ម្តង​ទៀត រួច​ក្រោយ​បន្តិច​មក ពួក​អ្នក​ឈរ​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ថា ឯង​ប្រាកដ​ជា​ពួក​គេ​ដែរ ដ្បិត​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ

សូមមើលជំពូក ចម្លង




ម៉ាកុស 14:70
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេត្រុស​ប្រកែក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ថា​នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។ ពេត្រុស​ក៏​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ ពេល​នោះ​មាន់​រងាវ​ឡើង។


ស្ដ្រី​បម្រើ​ឃើញ​ពេត្រុស ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ទី​នោះ​ម្ដង​ទៀត​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​គេ​ដែរ»។


ពេត្រុស​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ឲ្យ​អុលឡោះ​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។


អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ​ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។


នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រា‌អ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ-ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ​មាន​ពួក​អេប្រា‌អ៊ីម បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម