នោះប្រពន្ធរបស់ម្ចាស់គាត់ ក៏ចាប់អាវគាត់ជាប់ ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។ ប៉ុន្តែយ៉ូសែបទុកអាវរបស់គាត់ចោលនៅក្នុងដៃនាង ហើយរត់ចេញទៅខាងក្រៅ។
ម៉ាកុស 14:52 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏ចោលក្រណាត់ផាឌិបនោះ រត់គេចទៅទាំងខ្លួនទទេ។ Khmer Christian Bible គាត់ក៏រត់គេចទាំងអាក្រាត ទាំងរបូតក្រណាត់ទេសឯកចេញពីខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់រត់ចោលសំពត់ទេសឯកនោះ ទៅតែខ្លួនទទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។ អាល់គីតាប តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។ |
នោះប្រពន្ធរបស់ម្ចាស់គាត់ ក៏ចាប់អាវគាត់ជាប់ ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។ ប៉ុន្តែយ៉ូសែបទុកអាវរបស់គាត់ចោលនៅក្នុងដៃនាង ហើយរត់ចេញទៅខាងក្រៅ។
មានបុរសវ័យក្មេងម្នាក់ដណ្ដប់តែក្រណាត់ផាឌិបមួយលើខ្លួនទទេ កំពុងតាមព្រះអង្គ។ ពួកគេចាប់បុរសនោះ
ពួកគេនាំព្រះយេស៊ូវទៅរកមហាបូជាចារ្យ។ ពួកនាយកបូជាចារ្យ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់ក៏មកជួបជុំគ្នា។