ក៏ប៉ុន្តែក្រោយពីខ្ញុំត្រូវបានលើកឲ្យរស់ឡើងវិញហើយ ខ្ញុំនឹងទៅកាលីឡេមុនអ្នករាល់គ្នា”។
ម៉ាកុស 14:29 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលព្រះអង្គថា៖ “ទោះបីជាទាំងអស់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ”។ Khmer Christian Bible ពេលនោះ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ អាល់គីតាប ពេត្រុសជម្រាបអ៊ីសាថា៖ «ទោះបីអ្នកឯទៀតៗបោះបង់តួនចោលក៏ដោយ ក៏ខ្ញុំមិនបោះបង់ចោលតួនជាដាច់ខាត»។ |
ក៏ប៉ុន្តែក្រោយពីខ្ញុំត្រូវបានលើកឲ្យរស់ឡើងវិញហើយ ខ្ញុំនឹងទៅកាលីឡេមុនអ្នករាល់គ្នា”។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង”។
នៅពេលពួកគេហូបហើយ ព្រះយេស៊ូវទ្រង់សួរស៊ីម៉ូនពេត្រុសថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬទេ?”។ គាត់ទូលថា៖ “បាទ ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមកូនចៀមរបស់ខ្ញុំចុះ”។